Thursday, September 25, 2014

Principles of Physics 4th Edition Text Book

 https://drive.google.com/file/d/0B6hjEAwn8lB-NkFqOEJYeHdoYUk/edit?usp=sharing
Downloadនេះជាសៀវភៅស្ថិតក្នុងប្រភេទSerwayមួយទៀតដែលនៅក្នុងនេះគឺចូលចិត្តបកស្រាយបាតុភូតលំហាត់ធៀបនិងការអនុវត្តន៍ផ្ទាល់របស់មនុស្សច្រើនជាងការបកស្រាយមេរៀនរូបវិទ្យា

College 09th Edition Solution Manual

 https://drive.google.com/file/d/0B6hjEAwn8lB-WURaNmRvVGFjUnM/edit?usp=sharing
ជាសៀវភៅដំណោះស្រាយលំហាត់នៅក្នុងSerway 09th Edition Solution Manual
ដែលខ្ញុំបានប្រកាសកាលពីព្រឹកមិញ
អានសៀវភៅពុម្ភហើយគួររៀនធ្វើលំហាត់ផង

Wednesday, September 24, 2014

College Physics 9th Edition Text Book

 https://drive.google.com/file/d/0B6hjEAwn8lB-RUNrSUkxWnJfU1E/edit?usp=sharing
Download
សម្រាប់ជាអំណោយដល់អ្នកដែលចូលចិត្តសៀវភៅប្រភេទនេះ
ខ្ញុំនិងដាក់ប្រកាសគ្រប់ស៊េរីនៃសៀវភៅserway text book និង​ serway solution manual
ជារៀងរាល់ថ្ងៃរហូតដល់អស់ពីស្តុក

Saturday, September 20, 2014

Physics for Highschool

 https://drive.google.com/file/d/0B6hjEAwn8lB-RHRmLUdkSjRMSGM/edit?usp=sharing
Download
នេះគឺជាសៀវភៅពុម្ភរូបវិទ្យាដែលមានលក្ខណះជាការសង្ខេបមេរៀន
ក្នុងកម្រិតវិទ្យាល័យនៅប្រទេសគេ
គ្រូនិងសិស្សនៅវិទ្យាល័យគួរតែអានវាដើម្បីប្រៀបធៀបនូវការអប់រំ
ក្នុងប្រទេសយើងជាមួយប្រទេសគេ
តើវាមានការខុសគ្នាយ៉ាងណាខ្លះ?
គេល្អជាងយើង ឬ យើងល្អជាងគេ​ ក្នុងការអប់រំមុខវិជ្ជាវិទ្យាសាស្ត្រផ្នែករូបវិទ្យា?

Physics an Illustrated Guide to Science

 https://drive.google.com/file/d/0B6hjEAwn8lB-ZUV2RFgtNmQzOU0/edit?usp=sharing
Download
នៅកម្រិតវិទ្យាល័យមានសិស្សភាគច្រើនគឺមិនចូលចិត្តរូបវិទ្យាទាល់តែសោះ
ពីព្រោះវាជាមុខវិជ្ជាដែលស្មុគស្មាញនិងពិបាកស្វែងយល់អំពីវាផងដែរ
ដោយសារគេមិនដឹងថាការងារមួយចំនួនដែលពួកគេធ្វើប្រចាំថ្ងៃសុទ្ធតែអនុវត្តន៍
តាម​ទ្រឹស្តីនិងការវិភាគបាតុភូតក្នុងរូបវិទ្យាទាំងអស់
តែសៀវភៅមួយនេះនិងអាចធ្វើអោយមនុស្សទាំងនោះងាកមកចាប់អារម្មណ៍
ជាមួយមុខវិជ្ជារូបវិទ្យាវិញ
ល្អសម្រាប់គ្រូត្រឹមកម្រិតវិទ្យាល័យចុះក្រោមដើម្បីយកវាទៅពន្យល់សិស្ស
ព្រមទាំងល្អសម្រាប់អ្នកដែលមិនចូលចិត្តឬមិនដឹងរៀនរូបវិទ្យាដើម្បីអ្វី

Friday, September 19, 2014

Electrical Studies for Trades


 https://drive.google.com/file/d/0B6hjEAwn8lB-bXNZQWxUXzNmaHc/edit?usp=sharing
ហេតុអ្វីបានជាមានលំហូរចរន្តអគ្គិសនីនៅក្នុងខ្សែចម្លង?
ហេតុអ្វីបានជាអំពូលភ្លើងឡើងកម្តៅពេលយើងកំពុងប្រើប្រាស់វា
ធ្វើបែបណាទើបចងចាំច្បាប់អូមនិងរូបមន្តដែលទាក់ទងវាបានងាយស្រួលជាងមុន?
ពេលយើងគណនានិងតំឡើងវាខុស តើវាបង្ករផលប៉ះពាល់អ្វីខ្លះដល់អ្នកប្រើប្រាស់?
សៀវភៅនេះនិងប្រាប់អ្នករាល់បញ្ហាទាំងនេះ
 វាល្អសម្រាប់សិស្សនិងគ្រូនៅកម្រឹតវិទ្យាល័យ
ជាពិសេសអ្នកដែលចាប់អារម្មណ៏លើផ្នែកអគ្គិសនី

21th Century Astronomy

 https://drive.google.com/file/d/0B6hjEAwn8lB-dm1MU2J5dXgxYzg/edit?usp=sharing
ហេតុអ្វីបានជាយើងត្រូវសិក្សាអំពីរូបវិទ្យាក្នុងលំហ?
ហេតុអ្វីបានជាមានសូរ្យគ្រាស ច័ន្ទគ្រាស យប់ថ្ងៃ ខ្នើតរនោច ទឹកជោរទឹកនាច?
តើផ្កាយទាំងអស់មួយណាក្តៅជាងគេ?
តើអ្នកវិទ្យាសាស្ត្រណាខ្លះដែលចាប់ផ្តើមសិក្សាអំពីវា?
តើការសិក្សាអំពីវាបានបង្ករទំនាស់ជាមួយសាសនាយ៉ាងណាខ្លះ?
សំណួរជាច្រើនត្រូវបានគេផ្តល់ចម្លើយនៅក្នុងសៀវភៅមួយក្បាលនេះ

Wednesday, September 17, 2014

2500 Solve Problem in Fluid Mechanic

 https://drive.google.com/file/d/0B6hjEAwn8lB-enR1TDlPUGJ0U3c/edit?usp=sharing
នេះជាសៀវភៅដែលប្រមូលផ្តុំគ្រប់ប្រភេទនៃលំហាត់មេកានិចសន្ទីយ៍
មានដូចជាការគណនាលំហូរ ល្បឿន មុខកាត់ អាំងតង់ស៊ីតេ ប្រភេទរូបរាងបំពង់
ត្រូវបានគេយកមកសិក្សានៅទីនេះទាំងអស់
អ្នកដែលខ្វះឯកសារនិងការយល់ដឹងអំពីមេកានិចសន្ទីយ៍
គួរតែមានវានៅក្នុងដៃ

Stars And Galaxies

 https://drive.google.com/file/d/0B6hjEAwn8lB-eFY5TFlZSTdhYjQ/edit?usp=sharing
ជាសៀវភៅដែលនិយាយពីចលនារបស់ផ្កាយ​និង​ការវិវត្តន៍របស់កាឡាក់ស៊ីរូបវិទ្យានៅក្នុងលំហ
ពេលដែលអ្នកបានអានវាហើយ នោះទើបដឹងថាផែនដីវិទ្យាដែលអ្នកសិក្សានៅ
កម្រិតវិទ្យាល័យគ្រាន់តែជាផ្នែកមួយនៃរូបវិទ្យាប៉ុណ្ណោះ

please think


និយាយត្រូវ

Encyclopedia Of Space And Astronomy

 https://drive.google.com/file/d/0B6hjEAwn8lB-RHltNW90bUJjd3c/edit?usp=sharing
សព្វវចនាធិប្បាយ អំពីរូបវិទ្យាក្នុង លំហ គឺជាសៀវភៅដែលជួយពន្យល់ពីអ្វីៗ 
ជាច្រើនដែលអ្នកមិនដែលធ្លាប់ដឹងកាលពីមុនឡើយមានពាក្យបច្ចេកទេសខ្លះ
គ្មាននៅក្នុងភាសាជាតិយើងទេតែត្រូវបានបកស្រាយយ៉ាងពិស្តានៅក្នុងសៀវភៅនេះ
សៀវភៅល្អកម្ររកបាន

និមិត្តសញ្ញាតំណាងសាលា


សកលវិទ្យាល័យភូមិន្ទភ្នំពេញ
រូបភាពនិមិត្តសញ្ញាតំណាងសាលាអគារ A ជណ្តើរកណ្តាល

Tuesday, September 16, 2014

Wave and Oscillations

https://drive.google.com/file/d/0Bw0TVUnRzgaUaEo3NFpOM1J6eDQ/edit?usp=sharing
Download
អ្នកដែលធ្លាប់ប្រឡងចូល NIE ឆ្នាំ 2013 ច្បាស់ជាដឹងថាមានលំហាត់មួយ
ដែលគេដកស្រង់ចេញពីសៀវភៅនេះមិនខាន
ជាសៀវភៅមួយដែលបកស្រាយយ៉ាងក្បោះក្បាយនូវប្រភេទលំហាត់
លំយោលរបស់ប៉ោល និង ការសិក្សាពី ឌីប្រាក់ស្យុងរបស់រលក
ល្អសម្រាប់អ្នកសិក្សារូបវិទ្យាគ្រប់មជ្ឈដ្ឋាន
ជាពិសេសសិស្សថ្នាក់ទី 12 និង អ្នកត្រៀមប្រឡងចូល NIE

Solid-State Physics

 https://drive.google.com/file/d/0B6hjEAwn8lB-d0RnUTM0RGh1THc/edit?usp=sharing
សៀវភៅឆ្នាំទី ៤

Solid State Physics

 https://drive.google.com/file/d/0B6hjEAwn8lB-cXVOaHVFTU1CV00/edit?usp=sharing
សៀវភៅសម្រាប់ឆ្នាំទី ៤

Saturday, September 13, 2014

Standard Textbook of Electricity

 https://drive.google.com/file/d/0B6hjEAwn8lB-bHVzcFNGVXJfYlU/edit?usp=sharing
អំណោយសម្រាប់ពិធីបុណ្យកាន់បិណ្ឌ
ជាសៀវភៅអគ្គិសនីមួយដែលជួយបំពេញបន្ថែមនូវចំណុចដ៏សំខាន់មួយដែលអ្នកសិក្សា
រូបវីទ្យាភាគច្រើនតែងមើលរំលងក្នុងការសិក្សាស្វែងយល់អំពីអគ្គិសនី
អាចនិយាយបានថាវាអាចជួយបណ្តុុះគំនិតអ្នក
សម្រាប់ការបើកទំព័រអគ្គិសនីក្នុងទីពិសោធន៏

Thursday, September 11, 2014

Engineering Electromagnetics

https://drive.google.com/file/d/0Bw0TVUnRzgaUY0VvejRpY1NEams/edit?usp=sharing
Download
ជាអំណោយដល់អ្នកដែលចូលចិត្តរូបវិទ្យា
Electromagnetics​ គឺជាផ្នែកដ៏លំបាកក្នុងរូបវិទ្យា
តែសៀវភៅមួយក្បាលនេះអាចជួយអ្នកបានយល់ដឹងអំពីវាយ៉ាងច្រើន
ជាពិសេសអ្នកដែលមានបំណងប្រឡងសិស្សពូកែ
និងអ្នកដែលរៀនផ្នែកវិស្វកម្មអគ្គិសនី & វិទ្យាសាស្ត្ររូបវិទ្យា ឆ្នាំទី ១ & ទី ២

Sunday, September 7, 2014

Physics Dictionary

 https://drive.google.com/file/d/0B6hjEAwn8lB-QzVJQlU4RUp3NVE/edit?usp=sharing
Download
សម្រាប់ជាជំនួយដល់អ្នកដែលមានបញ្ហាជាមួយពាក្យបចេ្ចកទេសរូបវិទ្យា
ក្នុងការបកប្រែភាសាអង់គ្លេសមកជាភាសាជាតិយើង

Source Book

 https://drive.google.com/file/d/0B6hjEAwn8lB-OWdhekNEZUVrdVE/edit?usp=sharing
Download
ជាសៀវភៅមួយដែលគ្រូបង្រៀនរូបវិទ្យាត្រឹមកម្រឹតវិទ្យាល័យចុះក្រោម
អាចយកទៅធ្វើឯកសារយោងក្នុងការពន្យល់សិស្សនិងវិភាគបាតុភូត
រូបវិទ្យាក្នុងជីវភាពរស់នៅពិត
ចំណែកអ្នកដែលចូលចិត្តរូបវិទ្យាក៏អាចយកវាដើម្បីទៅធ្វើការពិសោធន៍
តាមរបៀបងាយៗ ដែលអាចនិយាយបានថាជាចំនុចចាប់ផ្តើមសិក្សា
រូបវិទ្យាក្នុងទីពិសោធន៏
បើសៀវភៅនេះត្រូវបានបកប្រែជាភាសាជាតិយើង គឺល្អប្រសើរណាស់

Friday, September 5, 2014

Hand Book of Physics

 https://drive.google.com/file/d/0B6hjEAwn8lB-dGlBei1LbnRUcUE/edit?usp=sharing
នេះជាសៀវភៅដំបូងដែលបានបកស្រាយរូបមន្តរូបវិទ្យាយ៉ាងក្បោះក្បាយ
៦០%នៃសៀវភៅនេះគឺដូចទៅនិងសៀវភៅរូបវិទ្យាទូទៅរបស់លោកគ្រូហង់ ស៊ីម
៣០%នៃសៀវភៅនេះគឺដូចទៅនិងសៀវភៅវិស្វកម្មមេកានិចរបស់លោកគ្រូហែន កូយ

Wednesday, September 3, 2014

Theory and Problem of Physics

 https://drive.google.com/file/d/0B6hjEAwn8lB-UDBveXluUEx2Z1U/edit?usp=sharing

សៀវភៅដែលបកស្រាយទ្រឹស្តីតាមបែបងាយៗឆាប់យល់
ព្រមទាំងមានលំហាត់ឧទាហរណ៏តូចៗល្មមអ្នកចាប់បាន
ជាជម្រើសដ៍ល្អសម្រាប់ការសិក្សាពីរូបវិទ្យាដំបូងគេបំផុត


Sunday, August 31, 2014

Analytical Mechanics

 https://drive.google.com/file/d/0B6hjEAwn8lB-eG9jcmRLRXF6VHM/edit?usp=sharing
អំណោយដល់អ្នកដែលមានបំណងចូលរៀនជំនាញ វិស្វកម្មសំណង់ស៊ីវិល និង ជំនាញរូបវិទ្យា ។
មេរៀនប្រហែល ៧០% នៃសៀវភៅនេះត្រូូវបានគេដកស្រង់យកមកសិក្សា
សម្រាប់ថ្នាក់ឆ្នាំសិក្សាមូលដ្ឋាននៅសកលវិទ្យាល័យ
សូមអរគុណដល់សម្លាញ់Savy Chor(ជ សាវី) ដែលបានចែករំលែកសៀវភៅនេះ
ដល់និស្សិតដ៏ទៃទៀត

Thursday, August 21, 2014

History of Rotating Machinery Dynamics

 https://drive.google.com/file/d/0B6hjEAwn8lB-NjZVd1hLR3ZjakE/edit?usp=sharing
តើអ្នកដឹងថារទេះមានកំណើតតាំងពីពេលណា?
ជាសៀវភៅដែលនិយាយពីប្រវត្តិនៃការកកើតម៉ាស៊ីនមេកានិចមួយចំនួន។ ជាចំណេះដឹងទូទៅមួយដែលអ្នកចូលចិត្តរូបវិទ្យាគួរតែយល់ដឹង

Monday, August 18, 2014

Grade 10 Physics Science

ជាអំណោយដល់សិស្សដែលចូលចិត្តរូបវិទ្យានៅកម្រិតវិទ្យាល័យ
សម្រាប់ថ្ងៃខួបកំណើតខ្ញុំ សង្ឃឹមថាអ្នកនិងចូលចិត្ត

Wednesday, August 6, 2014

Forces in Physics

Tuesday, August 5, 2014

Theory and Problems of Physics for Engineering and Science

Monday, August 4, 2014

Physics fifth edition

Sunday, August 3, 2014

The Physics of Everyday Phenomena

Saturday, August 2, 2014

Understanding Physics

Download

Friday, August 1, 2014

Fundamental of Electric Circuits

https://drive.google.com/file/d/0B6hjEAwn8lB-NHFkOGMtX052MWs/edit?usp=sharing
ជាសៀវភៅមួយដែលបានដើរតួរនាទីយ៉ាងសំខាន់ក្នុងការសិក្សា
របស់និស្សិត នៅសកលវិទ្យាល័យជាច្រើនក្នុងប្រទេសយើង
លើផ្នែក វិស្វកម្មអគ្គិសនី ; វិស្វកម្មអេឡិចត្រូនិច ; វិទ្យាសាស្រ្តរូបវិទ្យា ជាដើម។


Wednesday, July 30, 2014

Teaching Some Topic of Basic on National Physics Curriculum

https://drive.google.com/file/d/0B6hjEAwn8lB-WjYyb2VyYnBpZFE/edit?usp=sharing
ជាសៀវភៅមួយដែលល្អសម្រាប់សិស្សនិងគ្រូបង្រៀននៅវិទ្យាល័យពីព្រោះវាជួយអ្នកក្នុង​ការវិភាគនិងពន្យល់បាតុភូតងាយៗមួយចំនួនក្នុងរូបវិទ្យា

Tuesday, July 29, 2014

Build a Solar Hydrogen Fuel Cell System

https://drive.google.com/file/d/0B6hjEAwn8lB-R3ppa2ZXV2gyRUU/edit?usp=sharing
Download
ចំណេះដឹងងាយៗស្តីពី Solar System
ដែលនិស្សិតនៅវិទ្យាល័យគួរយល់ដឹង
ព្រោះនៅបរទេសនិស្សិតគេបានសិក្សាវាតាំងពីវិទ្យាល័យ
ព្រមទាំងខ្ញុំធ្លាប់បានឃើញមានវិញ្ញាសាពិសោធន៏ក្នុងការប្រឡងរូបវិទ្យា
IJSO 2011(South Africa)
ក៍មានអំពី Solar System ផងដែរ
 

Monday, July 28, 2014

Physics of​ Light and Optics

https://drive.google.com/file/d/0B6hjEAwn8lB-d2pzRVdoR3NsT1U/edit?usp=sharing
ជាសៀវភៅដែលធ្វើអោយអ្នកកាន់តែយល់ច្បាស់
អំពីអត្ថន័យនៃពាក្យថាអុបទិក

Physics Workbook for Dummies

https://drive.google.com/file/d/0B6hjEAwn8lB-MFBwVlIxTDlHYlk/edit?usp=sharing
សៀវភៅដែលជួយអ្នកក្នុងការវាស់ស្ទង់សមត្ថភាព
របស់អ្នកក្នុងការធ្វើលំហាត់រូបវិទ្យា

Sunday, July 27, 2014

Physics for the IB Diploma

https://drive.google.com/file/d/0B6hjEAwn8lB-dGM3VWZZTGQtTDg/edit?usp=sharing
ជាសៀវភៅមួយដែលអាចជួយពង្រឹងសមត្ថភាពរបស់អ្នកនៅក្នុងការសិក្សារូបវិទ្យា
ព្រោះ 70% នៃសៀវភៅនេះគឺដូចទៅនិងការសិក្សាឆ្នាំទី 1 នៅសកលវិទ្យាល័យ 
50% ដូចទៅនិងការសិក្សានៅវិទ្យាល័យ

Friday, July 25, 2014

Relativistic Quantum Mechanics

Thursday, July 24, 2014

Physics Olympics

https://drive.google.com/file/d/0B6hjEAwn8lB-Y2NlajhVT0ZiV2c/edit?usp=sharing
ជាសៀវភៅមួយដែលល្អកម្ររកបាន
វាជាសៀវភៅគន្លឹះសម្រាប់ដោះស្រាយនិងគូសរូបសម្រាប់
វិភាគបាតុភូតក្នុងលំហាត់
មានសៀវភៅនេះដូចមានជំនួយការដោះស្រាយ
លំហាត់រូបវិទ្យា
អរគុណខ្លាំងណាស់ដល់ Thaily oy ដែលបានចែករំលែកវាដល់  
other physics lover

Tuesday, July 22, 2014

Fundamentals of Fluid Mechanics

Thursday, July 17, 2014

លោកឧកញ៉ាបំរុងរដ្ឋ សោ ហឺ

លោកឧកញ៉ាបំរុងរដ្ឋ សោ ហឺ គឺជាជនជាតិចិន ភៀសខ្លួនពីប្រទេសចិន ក្នុងសម័យប្រទេសចិនមានសង្រ្គាមផ្ទៃក្នុង។ លោកបានមករស់នៅ និងកសាងគ្រួសារមួយ ជាមួយលោកស្រី នេត យ៉ង់ ដែលជាភរិយា។ លោក បានប្រកបរបរ ជាអ្នករត់រ៉ឺម៉កកង់ នៅក្នុងទីរួមខេត្តបាត់ដំបង។ លោកជាមនុស្សម្នាក់ ដែលឧស្សាហ៍ និងព្យាយាមអំណត់អត់ធ្មត់ជាមួយនឹងការងារប្រើកម្លាំងមួយនេះ។ ដោយសារការព្យាយាម អំណត់ធ្មត់នេះហើយ ទើបលោកអាចទាកទាញ់ម៊ួយជាច្រើន ជិះរ៉ឺម៉ករបស់លោក។ ដល់អំឡុងពេលសង្រ្គាមលោកទីពិរ កើតឡើង ខេត្តបាតដំបង ត្រូវបានទាហានជប៉ុន កាត់ចូលទឹកដីថៃ ជាមួយនឹងខេត្តខ្មែរដទៃទៀត។ នាពេលនោះ លោកបានឆ្លៀតឳកាស រកស៊ីរត់ពន្ធក្រណាត់ ពីប្រទេសថៃ ចូលកម្ពុជា។ ដោយសារតែលក់ក្រណាត់នេះហើយ ទើបលោកចំនេញ ប្រាក់ និងមាសជាច្រើន ដែលជួយធ្វើឲ្យជីវភាពរបស់លោក រីកចំរើន និងធូរធារជាងមុន។ បន្ទាប់ពីបញ្ចប់សង្រ្គាម ទឹកដីខេត្តបាត់ដំបង ត្រូវបានបារាំងទាមទារមកកម្ពុជាវិញ។ លោក សោ ហឺ ក៏ប្រកបរបរថ្មីមួយ ផ្សេងទៀត។ នៅឆ្នាំ១៩៥២ លោកក៏បានចូលរួមជាមួយនឹងសម្តេច សីហនុ ក្នុងការទាមទារឯករាជ្យដល់កម្ពុជា នៅខេត្តបាត់ដំបងនេះ។ លោកបានខិតខំគាំទ្រ ទាំងកម្លាំងកាយ និងសំភារៈស្បៀង ដល់អ្នកតស៊ូទាំងឡាយ។ បន្ទាប់ពីកម្ពុជា ទទួលឯករាជ្យពេញបរិបូរណ៍ នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ លោក ក៏បានចាប់ផ្តើម ធ្វើកិច្ចការកសាងជាច្រើន ដើម្បីតបស្នងសងគុណ ដល់អ្នកខេត្តបាត់ដំបង ដែលជាអ្នកមានគុណរបស់លោក។ បើគ្មាន ការគាំទ្រពីអ្នកខេត្តបាត់ដំបង ទេ នោះលោកក៏មិនអាចមានជីវភាពធូរធារ និងទ្រព្យសម្បត្តិស្តុកស្តមបានឡើយ។ លោកបានកសាងស្នាដៃមួយចំនួនដូចជា៖ វិទ្យាល័យនេតយ៉ង់ អនុវិទ្យាល័យសោហឺ វត្តកណ្តាល និងស្នាដៃជាច្រើនទៀតក្នុងខេត្តបាត់ដំបង។ លោកត្រូូវបាន សម្តេច សីហនុ ដែលជាព្រះប្រមុខរដ្ឋ ប្រទានងារ ជា ឧកញ៉ាបំរុងរដ្ឋ នៃព្រះរាជណាចក្រកម្ពុជា។
អត្តបទដោយ ធិន ឌីម៉ង់៕
---------------------------------------------------------

Credit : អតីតសិស្សវិទ្យាល័យនេតយ៉ង់

Engineering Dynamics

Engineering Fluid Mechanics

Wednesday, July 16, 2014

Essentials of College Physics

Tuesday, July 15, 2014

ទូច សុភក្តិ

កាលពី​ឆ្នាំ​២០១២ កន្លង​ទៅ​នេះ យុវជន​ទូច សុភក្តិ អតីត​និស្សិត​នៃ​វិទ្យាសា្ថន​បច្ចេកវិទ្យា​កម្ពុជា «តិចណូ» បាន​ទទួល​អាហារូបករណ៍​ទៅ​សិក្សា​បន្ត​នៅ​សាលា​ជាន់ខ្ពស់​របស់​ប្រទេស​បារាំង ​ដែល​មាន​ឈ្មោះ​ថា «École supérieure de physique et de chimie industrielles de la Ville de Paris» ជា​ភាសា​អង់គ្លេស​ហៅថា «School of Industrial Physics and Chemistry at Paris» ឬ ESPCI Paris Tech។
ESPCI Paris Tech ជា​វិទ្យាស្ថាន​សិក្សា​ដ៏សំខាន់​មួយ​សម្រាប់​ថ្នាក់​អប់រំ​ជាន់ខ្ពស់​នៅ​ បារាំង​ដែល​បង្កើតឡើង​ក្នុង​ទីក្រុង​ប៉ារីស នា​ឆ្នាំ​១៨៨២។ សាលា​នេះ​ដើរ​តួនាទី​សំខាន់​នៅក្នុង​ការ​ធ្វើ​ជា​មជ្ឈមណ្ឌល​ស្រាវជ្រាវ​ វិទ្យាស្រ្ត​ល្បី​ឈ្មោះ​ថ្នាក់​អន្តរជាតិ​មួយ និង​ត្រូវ​បាន​វិស័យ​ឧស្សាហកម្ម ទទួល​ស្គាល់​ថា ជា​ថ្នាល​បណ្តុះ​គំនិត​ថ្មីៗ និង​សម្បូរ​បែប​ជាច្រើន។
ក្នុង​ប្រវត្តិសាស្រ្ត​ជាង​មួយ​សតវត្សរ៍​របស់ ESPCI Paris Tech សាលា​នេះ​មាន​សាស្ត្រាចារ្យ និង​កូនសិស្ស​ជាច្រើន​ដែល​ត្រូវ​បាន​ទទួល​ស្គាល់​ថា​អ្នក​វិទ្យាសាស្ត្រ​ដែល ​មាន​គំនិត​ថ្មីៗ និង​ច្នៃប្រឌិត។ សិស្ស និង​សាស្រ្តាចារ្យ​ល្បីៗ រួមមាន ប្តីប្រពន្ធ Pierre and Marie Curie (Marie Curie ជា​អ្នក​រកឃើញ សារធាតុ​គីមី Polonium), Paul Langevin (រូបវិទូ​បារាំង​ដែល​ល្បី​ដោយ​ការ​រក​ឃើញ Langevin Equation), Frédéric Joliot-Curie (រូបវិទូ​បរិមា​ណូបារាំង), Pierre-Gilles de Gennes, និង Georges Charpak ពួកគេ​ទាំងនេះ​សុទ្ធតែ​ជា​ម្ចាស់​ពាន​រង្វាន់​ណូបែល​ខាង​ការ​ស្រាវជ្រាវ (រូបវិទ្យា និង​គីមី​វិទ្យា)។
លោក សុភក្តិ បាន​ពោល​ថា លោក​សប្បាយ​ចិត្ត និង​មាន​មោទនភាព​ដែល​ប្រឡង​ជាប់ និង​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​សិក្សា​នៅ ESPCI Paris Tech។ លោក​ថា លោក​និង​មិត្តភក្តិ​ម្នាក់​ទៀត​ជា​សិស្ស​ខ្មែរ​ដំបូង​ទៅ​រៀន​នៅ​ទី​នោះ។
លោក​ថា​៖ «ថ្វីដ្បិត​តែ​សមត្ថភាព​របស់​ខ្ញុំ​មិន​ខ្លាំង​លើស​ពី​និស្សិត​ដទៃ​យ៉ាង​ណា​ ក៏ដោយ ក៏​អ្វី​ដែល​គ្រូបង្រៀន ខ្ញុំ​តែង​យល់​ច្បាស់​ហើយ​ដឹង​ថា ត្រូវ​ប្រើប្រាស់​យ៉ាង​ណា​នៅ​ខាង​ក្រៅ​ថ្នាក់​»។


លោក ទូច សុភក្ដិ ថតរូប​អនុស្សាវរីយ៍​ជាមួយ​មិត្ដភក្ដិ​នៅ​ប្រទេស​បារាំង។ រូបថត សហការី

ការ​សិក្សា​នៅ​សាលា​ជាន់​ខ្ពស់​របស់​ប្រទេស​បារាំង​ជា​កិត្តិយស​របស់​លោក ប៉ុន្តែ​លោក​ទទួល​ស្គាល់​ថា ការ​សិក្សា​នៅ​ទីនោះ​មាន​ការ​លំបាក ពីព្រោះ​លោក​រៀន​ជាមួយ​និស្សិត​សុទ្ធតែ​ពូកែ​ក្នុង​ប្រទេស​បារាំង​ដែល​ទទួល​ បាន​ការ​អប់រំ​យ៉ាងច្រើន និង​សម្បូរបែប​តាំងពី​តូចៗ។
សុភក្តិ បន្ត​ថា ESPCI Paris Tech មួយ​ឆ្នាំ​គេ​ទទួល​សិស្ស​ឲ្យ​ចូល​រៀន​តែ​ប្រមាណ​ពី​៨០​ទៅ​៩០​នាក់ ដែល​និស្សិត​អន្ដរជាតិ​មាន​១០​ភាគរយ​ប៉ុណ្ណោះ​ក្នុង​ចំណោម​និស្សិត​ជនជាតិ​ បារាំង។ និស្សិត​វ័យ​២៣​ឆ្នាំ​រូប​នេះ បាន​បន្ត​ថា ដើម្បី​ចូល​រៀន​នៅ​ទី​នោះ និស្សិត​ម្នាក់ៗ​ត្រូវ​រៀន​ត្រៀម​ពីរ​ឆ្នាំ​សិន ទើប​មាន​សិទិ្ធ​ប្រឡង​ចូល​រៀន​បាន។ ចំពោះ​និស្សិត​បរទេស ដូចជា​និស្សិត​មកពី​ខ្មែរ​ជាដើម មួយ​ជីវិត​មាន​ឱកាស​ប្រឡង​បាន​តែ​ម្តង​គត់ បើ​ធ្លាក់ គ្មាន​ឱកាស​ជា​លើក​ទី​២​ឡើយ។
លោក​បាន​ពន្យល់​ថា ការ​សិក្សា​នៅ​សាលា​ត្រូវ​ចែកចេញ​ជា​បី​ថ្នាក់​ផ្សេងៗ​គ្នា គឺ​ថ្នាក់​ម៉ោង​មេរៀន ថ្នាក់​ម៉ោង​កែ​លំហាត់ និង​ថ្នាក់​កែ​លំហាត់​ដដែល ហើយ​ក្នុង​បន្ទប់​មាន​និស្សិត​តែ​៤-៥​នាក់​ប៉ុណ្ណោះ។ លោក​បន្ត​ថា លោក​ត្រូវ​សិក្សា​លំហាត់ អាន រៀន​មេរៀន ស្រាវជ្រាវ និង​ធ្វើ​របាយការណ៍​យ៉ាង​ច្រើន​សន្ធឹកសន្ធាប់។
ក្រៅពី​បទពិសោធ​ថ្មី​នៅ​សាលា និស្សិត​ខ្មែរ​រូប​នេះ បាន​ចែករំលែក​ពី​បទពិសោធ​ជីវិត​ប្រចាំ​ថ្ងៃ​ថា លោក​ទម្រាំ​តែ​ស៊ាំ​នឹង​អាកាសធាតុ និង​ចំណី​អាហារ លោក​ត្រូវ​ចំណាយ​ពេល​ប្រាំ​មួយ​ខែ និង​រយៈពេល​៨​សប្ដាហ៍​ទៀត​ដើម្បី​សម្រប​ខ្លួន​ទៅ​រស់នៅ​ជាមួយ​គ្រួសារ​ ជនជាតិ​បារាំង​ដោយ​ស្វែងយល់​ពី​វប្បធម៌​បារាំង និង​ការ​រស់នៅ​របស់​ជនជាតិ​ម្ចាស់ស្រុក។
សុភក្តិ បាន​បន្ត​ទៀត​ថា ពេល​ចូល​រៀន​ដំបូង​មាន​ការ​លំបាក​ខាង​ភាសា​ច្រើន ប៉ុន្តែ​មិត្ត​រួម​ថ្នាក់​មាន​ចិត្ត​ល្អ​ណាស់​ដែល​តែង​ជួយ​ពន្យល់​គាត់ និង​ប្រឹង​អស់​ពី​លទ្ធភាព​ក្នុង​ការ​ជួយ​ពន្យល់​រាល់​ពេល​ដែល​គាត់​ត្រូវការ ​ជំនួយ។
លោក​បាន​សង្កេត​ឃើញ​ថា៖ «​ជនជាតិ​បារាំង នៅពេល​ពួកគេ​បរិភោគ​អាហារ ពួកគេ​តែង​ទំពា​តិចៗ និង​ដោយ​ស្ងៀមស្ងាត់ ដែល​ខុស​ពី​ប្រជាជន​អាស៊ី​ដែល​ចូលចិត្ត​ទំពាឮៗ»។
សព្វថ្ងៃ សុភក្តិ កំពុង​រៀន​ក្នុង​ឆ្នាំ​ទី​២ នៅ​សល់​តែ​មួយ​ឆ្នាំ​ទៀត​លោក​នឹង​ទទួល​បាន​សញ្ញាបត្រ​អនុបណ្ឌិត ដោយ​លោក​បាន​លើក​ឡើង​ពី​គោលបំណង​ថា ទៅ​ថ្ងៃ​មុខ​លោក​ចង់​បន្ត​យក​បណ្ឌិត​ទៀត​បើ​មាន​សមត្ថភាព​គ្រប់គ្រាន់​និង​ ធ្វើការ​នៅ​បារាំង​២-៣​ឆ្នាំ​មុន​ពេល​ត្រឡប់​មក​ខ្មែរ​វិញ។
លោក​បាន​ប្រាប់​ឲ្យ​ដឹង​ថា ក្រោយពេល​ត្រឡប់​មក​ស្រុក​ខ្មែរ​វិញ លោក​មាន​គម្រោង​បើក​មុខរបរ​រកស៊ី​មួយ​ដោយ​ខ្លួន​ឯង ដោយ​យក​អ្វី​ដែល​លោក​បាន​រៀន​នៅ​បារាំង​មក​ធ្វើ​ជា​ដើមទុន។
លោក​ថា លោក​ចង់​ដើរ​ប្រមូល​អ្នក​ធ្លាប់​រៀន​នៅ​បារាំង​ធ្វើ​ដំណើរ​ចុះ​តាម​បណ្ដា​ ខេត្ត​ឆ្ងាយៗ​ដែល​គ្មាន​ភ្លើង​ដើម្បី​រក​វិធី​ផលិត​ភ្លើង​ឲ្យ​គាត់​ ប្រើប្រាស់​បាន និង​ពន្យល់​គាត់​ឲ្យ​ចេះ​ផលិត​ដោយ​ខ្លួនឯង។
លោក​សង្ឃឹម​ថា នឹង​មាន​អ្នក​ចូលរួម​នៅពេល​គម្រោង​ចាប់ផ្តើម​ដើរ៕
(ដកស្រង់ពីភ្នំពេញប៉ុស្តិ៏)

MCAT Physics

Monday, July 14, 2014

University Physics

Geothermal Heat Pumps

Saturday, July 12, 2014

Basic Electrical Engineering

Mechanics of Microelectromechanical Systems

Introduction to Electrodynamics

វីដេអូ និងអត្ថបទស្រដៀងគ្នាដែលោកអ្នកអាចពេញចិត្ត. សូមមើលទីនេះ
ប្រអប់សំបុត្រអេឡិចត្រូនិច