លោកឧកញ៉ាបំរុងរដ្ឋ សោ ហឺ គឺជាជនជាតិចិន ភៀសខ្លួនពីប្រទេសចិន ក្នុងសម័យប្រទេសចិនមានសង្រ្គាមផ្ទៃក្នុង។ លោកបានមករស់នៅ និងកសាងគ្រួសារមួយ ជាមួយលោកស្រី នេត យ៉ង់ ដែលជាភរិយា។ លោក បានប្រកបរបរ ជាអ្នករត់រ៉ឺម៉កកង់ នៅក្នុងទីរួមខេត្តបាត់ដំបង។ លោកជាមនុស្សម្នាក់ ដែលឧស្សាហ៍ និងព្យាយាមអំណត់អត់ធ្មត់ជាមួយនឹងការងារប្រើកម្លាំងមួយនេះ។ ដោយសារការព្យាយាម អំណត់ធ្មត់នេះហើយ ទើបលោកអាចទាកទាញ់ម៊ួយជាច្រើន ជិះរ៉ឺម៉ករបស់លោក។ ដល់អំឡុងពេលសង្រ្គាមលោកទីពិរ កើតឡើង ខេត្តបាតដំបង ត្រូវបានទាហានជប៉ុន កាត់ចូលទឹកដីថៃ ជាមួយនឹងខេត្តខ្មែរដទៃទៀត។ នាពេលនោះ លោកបានឆ្លៀតឳកាស រកស៊ីរត់ពន្ធក្រណាត់ ពីប្រទេសថៃ ចូលកម្ពុជា។ ដោយសារតែលក់ក្រណាត់នេះហើយ ទើបលោកចំនេញ ប្រាក់ និងមាសជាច្រើន ដែលជួយធ្វើឲ្យជីវភាពរបស់លោក រីកចំរើន និងធូរធារជាងមុន។ បន្ទាប់ពីបញ្ចប់សង្រ្គាម ទឹកដីខេត្តបាត់ដំបង ត្រូវបានបារាំងទាមទារមកកម្ពុជាវិញ។ លោក សោ ហឺ ក៏ប្រកបរបរថ្មីមួយ ផ្សេងទៀត។ នៅឆ្នាំ១៩៥២ លោកក៏បានចូលរួមជាមួយនឹងសម្តេច សីហនុ ក្នុងការទាមទារឯករាជ្យដល់កម្ពុជា នៅខេត្តបាត់ដំបងនេះ។ លោកបានខិតខំគាំទ្រ ទាំងកម្លាំងកាយ និងសំភារៈស្បៀង ដល់អ្នកតស៊ូទាំងឡាយ។ បន្ទាប់ពីកម្ពុជា ទទួលឯករាជ្យពេញបរិបូរណ៍ នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ លោក ក៏បានចាប់ផ្តើម ធ្វើកិច្ចការកសាងជាច្រើន ដើម្បីតបស្នងសងគុណ ដល់អ្នកខេត្តបាត់ដំបង ដែលជាអ្នកមានគុណរបស់លោក។ បើគ្មាន ការគាំទ្រពីអ្នកខេត្តបាត់ដំបង ទេ នោះលោកក៏មិនអាចមានជីវភាពធូរធារ និងទ្រព្យសម្បត្តិស្តុកស្តមបានឡើយ។ លោកបានកសាងស្នាដៃមួយចំនួនដូចជា៖ វិទ្យាល័យនេតយ៉ង់ អនុវិទ្យាល័យសោហឺ វត្តកណ្តាល និងស្នាដៃជាច្រើនទៀតក្នុងខេត្តបាត់ដំបង។ លោកត្រូូវបាន សម្តេច សីហនុ ដែលជាព្រះប្រមុខរដ្ឋ ប្រទានងារ ជា ឧកញ៉ាបំរុងរដ្ឋ នៃព្រះរាជណាចក្រកម្ពុជា។
អត្តបទដោយ ធិន ឌីម៉ង់៕
--------------------------------------------------------- Credit : អតីតសិស្សវិទ្យាល័យនេតយ៉ង់
No comments:
Write comments