កាលពីឆ្នាំ២០១២ កន្លងទៅនេះ យុវជនទូច សុភក្តិ អតីតនិស្សិតនៃវិទ្យាសា្ថនបច្ចេកវិទ្យាកម្ពុជា «តិចណូ» បានទទួលអាហារូបករណ៍ទៅសិក្សាបន្តនៅសាលាជាន់ខ្ពស់របស់ប្រទេសបារាំង ដែលមានឈ្មោះថា «École supérieure de physique et de chimie industrielles de la Ville de Paris» ជាភាសាអង់គ្លេសហៅថា «School of Industrial Physics and Chemistry at Paris» ឬ ESPCI Paris Tech។
ESPCI Paris Tech ជាវិទ្យាស្ថានសិក្សាដ៏សំខាន់មួយសម្រាប់ថ្នាក់អប់រំជាន់ខ្ពស់នៅ បារាំងដែលបង្កើតឡើងក្នុងទីក្រុងប៉ារីស នាឆ្នាំ១៨៨២។ សាលានេះដើរតួនាទីសំខាន់នៅក្នុងការធ្វើជាមជ្ឈមណ្ឌលស្រាវជ្រាវ វិទ្យាស្រ្តល្បីឈ្មោះថ្នាក់អន្តរជាតិមួយ និងត្រូវបានវិស័យឧស្សាហកម្ម ទទួលស្គាល់ថា ជាថ្នាលបណ្តុះគំនិតថ្មីៗ និងសម្បូរបែបជាច្រើន។
ក្នុងប្រវត្តិសាស្រ្តជាងមួយសតវត្សរ៍របស់ ESPCI Paris Tech សាលានេះមានសាស្ត្រាចារ្យ និងកូនសិស្សជាច្រើនដែលត្រូវបានទទួលស្គាល់ថាអ្នកវិទ្យាសាស្ត្រដែល មានគំនិតថ្មីៗ និងច្នៃប្រឌិត។ សិស្ស និងសាស្រ្តាចារ្យល្បីៗ រួមមាន ប្តីប្រពន្ធ Pierre and Marie Curie (Marie Curie ជាអ្នករកឃើញ សារធាតុគីមី Polonium), Paul Langevin (រូបវិទូបារាំងដែលល្បីដោយការរកឃើញ Langevin Equation), Frédéric Joliot-Curie (រូបវិទូបរិមាណូបារាំង), Pierre-Gilles de Gennes, និង Georges Charpak ពួកគេទាំងនេះសុទ្ធតែជាម្ចាស់ពានរង្វាន់ណូបែលខាងការស្រាវជ្រាវ (រូបវិទ្យា និងគីមីវិទ្យា)។
លោក សុភក្តិ បានពោលថា លោកសប្បាយចិត្ត និងមានមោទនភាពដែលប្រឡងជាប់ និងត្រូវបានអនុញ្ញាតឲ្យសិក្សានៅ ESPCI Paris Tech។ លោកថា លោកនិងមិត្តភក្តិម្នាក់ទៀតជាសិស្សខ្មែរដំបូងទៅរៀននៅទីនោះ។
លោកថា៖ «ថ្វីដ្បិតតែសមត្ថភាពរបស់ខ្ញុំមិនខ្លាំងលើសពីនិស្សិតដទៃយ៉ាងណា ក៏ដោយ ក៏អ្វីដែលគ្រូបង្រៀន ខ្ញុំតែងយល់ច្បាស់ហើយដឹងថា ត្រូវប្រើប្រាស់យ៉ាងណានៅខាងក្រៅថ្នាក់»។
ការសិក្សានៅសាលាជាន់ខ្ពស់របស់ប្រទេសបារាំងជាកិត្តិយសរបស់លោក ប៉ុន្តែលោកទទួលស្គាល់ថា ការសិក្សានៅទីនោះមានការលំបាក ពីព្រោះលោករៀនជាមួយនិស្សិតសុទ្ធតែពូកែក្នុងប្រទេសបារាំងដែលទទួល បានការអប់រំយ៉ាងច្រើន និងសម្បូរបែបតាំងពីតូចៗ។
សុភក្តិ បន្តថា ESPCI Paris Tech មួយឆ្នាំគេទទួលសិស្សឲ្យចូលរៀនតែប្រមាណពី៨០ទៅ៩០នាក់ ដែលនិស្សិតអន្ដរជាតិមាន១០ភាគរយប៉ុណ្ណោះក្នុងចំណោមនិស្សិតជនជាតិ បារាំង។ និស្សិតវ័យ២៣ឆ្នាំរូបនេះ បានបន្តថា ដើម្បីចូលរៀននៅទីនោះ និស្សិតម្នាក់ៗត្រូវរៀនត្រៀមពីរឆ្នាំសិន ទើបមានសិទិ្ធប្រឡងចូលរៀនបាន។ ចំពោះនិស្សិតបរទេស ដូចជានិស្សិតមកពីខ្មែរជាដើម មួយជីវិតមានឱកាសប្រឡងបានតែម្តងគត់ បើធ្លាក់ គ្មានឱកាសជាលើកទី២ឡើយ។
លោកបានពន្យល់ថា ការសិក្សានៅសាលាត្រូវចែកចេញជាបីថ្នាក់ផ្សេងៗគ្នា គឺថ្នាក់ម៉ោងមេរៀន ថ្នាក់ម៉ោងកែលំហាត់ និងថ្នាក់កែលំហាត់ដដែល ហើយក្នុងបន្ទប់មាននិស្សិតតែ៤-៥នាក់ប៉ុណ្ណោះ។ លោកបន្តថា លោកត្រូវសិក្សាលំហាត់ អាន រៀនមេរៀន ស្រាវជ្រាវ និងធ្វើរបាយការណ៍យ៉ាងច្រើនសន្ធឹកសន្ធាប់។
ក្រៅពីបទពិសោធថ្មីនៅសាលា និស្សិតខ្មែររូបនេះ បានចែករំលែកពីបទពិសោធជីវិតប្រចាំថ្ងៃថា លោកទម្រាំតែស៊ាំនឹងអាកាសធាតុ និងចំណីអាហារ លោកត្រូវចំណាយពេលប្រាំមួយខែ និងរយៈពេល៨សប្ដាហ៍ទៀតដើម្បីសម្របខ្លួនទៅរស់នៅជាមួយគ្រួសារ ជនជាតិបារាំងដោយស្វែងយល់ពីវប្បធម៌បារាំង និងការរស់នៅរបស់ជនជាតិម្ចាស់ស្រុក។
សុភក្តិ បានបន្តទៀតថា ពេលចូលរៀនដំបូងមានការលំបាកខាងភាសាច្រើន ប៉ុន្តែមិត្តរួមថ្នាក់មានចិត្តល្អណាស់ដែលតែងជួយពន្យល់គាត់ និងប្រឹងអស់ពីលទ្ធភាពក្នុងការជួយពន្យល់រាល់ពេលដែលគាត់ត្រូវការ ជំនួយ។
លោកបានសង្កេតឃើញថា៖ «ជនជាតិបារាំង នៅពេលពួកគេបរិភោគអាហារ ពួកគេតែងទំពាតិចៗ និងដោយស្ងៀមស្ងាត់ ដែលខុសពីប្រជាជនអាស៊ីដែលចូលចិត្តទំពាឮៗ»។
សព្វថ្ងៃ សុភក្តិ កំពុងរៀនក្នុងឆ្នាំទី២ នៅសល់តែមួយឆ្នាំទៀតលោកនឹងទទួលបានសញ្ញាបត្រអនុបណ្ឌិត ដោយលោកបានលើកឡើងពីគោលបំណងថា ទៅថ្ងៃមុខលោកចង់បន្តយកបណ្ឌិតទៀតបើមានសមត្ថភាពគ្រប់គ្រាន់និង ធ្វើការនៅបារាំង២-៣ឆ្នាំមុនពេលត្រឡប់មកខ្មែរវិញ។
លោកបានប្រាប់ឲ្យដឹងថា ក្រោយពេលត្រឡប់មកស្រុកខ្មែរវិញ លោកមានគម្រោងបើកមុខរបររកស៊ីមួយដោយខ្លួនឯង ដោយយកអ្វីដែលលោកបានរៀននៅបារាំងមកធ្វើជាដើមទុន។
លោកថា លោកចង់ដើរប្រមូលអ្នកធ្លាប់រៀននៅបារាំងធ្វើដំណើរចុះតាមបណ្ដា ខេត្តឆ្ងាយៗដែលគ្មានភ្លើងដើម្បីរកវិធីផលិតភ្លើងឲ្យគាត់ ប្រើប្រាស់បាន និងពន្យល់គាត់ឲ្យចេះផលិតដោយខ្លួនឯង។
លោកសង្ឃឹមថា នឹងមានអ្នកចូលរួមនៅពេលគម្រោងចាប់ផ្តើមដើរ៕

(ដកស្រង់ពីភ្នំពេញប៉ុស្តិ៏)
No comments:
Write comments