ជាសិស្សពូកែ ប្រចាំវិទ្យាល័យបាក់ទូក និង ជាសិស្សពូកែគណិតវិទ្យា
ដោយទទួលបានមេដៃមាស ទូទាំងប្រទេសឆ្នាំ ២០០៩ ។
គាត់បានអាហាររូបករណ៍ដំបូងនៅ ប្រទេសជប៉ុន
បន្ទាប់មកបន្តការសិក្សា នៅសកលវិទ្យាល័យ ម៉ាសាស៊ូសេតនាសហរដ្ឋអាមេរិច ។ ឥឡូវនេះគាត់ទទួលបានអាហារូបករណ័ចំនួន ៦០ ម៉ឺនដុល្លារ
ពីសកលវីទ្យាល័យ យែល ហើយគាត់ក៏ត្រឡប់ទៅរៀននៅទីនោះវិញ ។
ហេង វិបុលបានប្រាប់លោកសាស្ត្រាចារ្យរូបវិទ្យា ហែន កូយ ថា
ដើម្បីរៀនយកសញ្ញាប័ត្រ វេជ្ជបណ្ឌិតនៅអាមេរិច ដំបូង
ត្រូវយកបរិញ្ញាប័ត្ររូបវិទ្យាមួយសិន ។នៅចំពោះមុខតំរូវការនេះ
គាត់យកឯកទេសផ្នែក មេកានិច សន្ទនីយ ( Fluid mechanic )
។ខុសពីស្រុកខ្មែរ ប្រឡងចូលដុកទ័រត្រូវប្រឡងគីមីវិទ្យា និងជីវវីទ្យា សិន ។
ទំរង់នៃការរៀនសូត្រនៅអាមេរិចត្រូវគ្នា និង ប្រទេសបារាំង ។
វេជ្ជបណ្ឌិតខ្មែរម្នាក់ពេលទៅយកឯកទេសបន្ថែមនៅប្រទេសបារាំង
គេតំរូវអោយរៀនរូបវិទ្យាថ្នាក់ទីបញ្ចប់ ( Physique de la classe de terminale« S » .។
នៅសម័យសម្តេចសីហនុ និស្សិតដែលចូលទៅរៀននៅមហាវិទ្យាល័យពេទ្យ
ត្រូវរៀនយកសញ្ញាប័ត្របាក់ឌុបផ្នែកវិទ្យាសាស្ត្រពិសោធន៍ ។
លោក ហែន កូយ បាននិយាយថា លោកហេង វិបុលដែលជាសិស្សរបស់គាត់ មិនដែលកត់ត្រាចូលក្នុងសៀវភៅទេ នៅពេលរៀនជាមួយគាត់ គឺគ្រាន់តែស្តាប់
ប៉ុណ្ណោះ ។លោក បន្ថែមទៀតថា លោក ហេង វិបុល នឹងក្លាយជាអ្នកប្រាជ្ញម្នាក់
ទៅអនាគត ដោយមិនចាញ់និស្សិតអាមេរិច និងនិស្សិតដ៏ទៃទៀតឡើយ ។
មាននិស្សិតខ្មែរច្រើនណាស់ដែលពូកែដូចហេងវិបុល ហើយខ្លះជាកូនអ្នកក្រទៀត
ដូច្នេះរដ្ឋាភិបាលគប្បីយកចិត្តទុកដាក់បណ្តុះបណ្តាលនិស្សិតប្រភេទនេះអោយបានខ្លាំង
ក្លាជាទីបំផុត ។
(ដកស្រង់ពីសម្តី លោក ហែន វិភាគ)
No comments:
Write comments