Saturday, June 21, 2014
លោក ទូច ម៉េងហេង
លោកទូច ម៉េងហេង ( រូបទីពីរខាងស្តាំ ) ជាសិស្សពូកែរូបវិទ្យាប្រចាំវិទ្យាល័យបាក់ទូក ។
ក្នុងការប្រឡងសិស្សពូកែទូទាំងប្រទេស គាត់ជាប់ចំនាត់ថ្នាក់លេខ២ ។ លោក សាស្ត្រាចារ្យ ហែន កូយនិយាយថា សិស្សគាត់រូបនេះមានបំនងមោះមុតចង់ក្លាយ
ជាអ្នកបើកយន្តហោះ ។ នៅពេលត្រៀមប្រឡងទៅជប៉ុនលោកបានរៀនយ៉ាងខ្លាំង
ក្លាផ្នែករូបវិទ្យានុយក្លេអ៊ែរ ជាមួយគាត់ ។ ម៉េង ហេង ជាប់ អាហាររូបករណ៍
ទៅជប៉ុនបានដូចបំនងក្នុងនាមក្រសួងការងារ ។ ពេលរៀននៅជប៉ុនបាន២ឆ្នាំ គាត់ក៏
ទទួលបានអាហាររូបករណ៍មួយទៀតនៅអាមេរិច ដោយរៀននៅរដ្ឋ ម៉ាសាស៊ូសេតជាសាលាដែលប្តីប្រពន្ធ លោកអូបាម៉ារៀនដែរ ។ នៅទីនោះ ទូច ម៉េងហេង
មិនបានរៀនផ្នែកបើកបរយន្តហោះទេ គឺ គាត់រៀនផ្នែករូបវិទ្យា ផង់ ( Physique des
particules ) ។ នៅសហរដ្ឋអាមេរិច លោក ទូច ម៉េងហេងបានចូលជាសមាជិក ក្នុងការ
កំនត់ល្បឿន ណឺទ្រីណូ ដែលគេសង្ស័យថា ជាល្បឿនដែលលឿនជាងល្បឿនពន្លឺ ។
ក្រោយមកគាត់ក៏បានវាស់ល្បឿននេះម្តងទៀតនៅទ្វីបអឺរ៉ុប គឺនៅប្រទសអ៊ីតាលី
ក្នុងបេសកម្មដែលទទួលបានប្រាក់ ៦០០០ ដុល្លារក្នុងមួយខែ ។ នៅទីនោះគាត់វាស់ល្បឿនណឺទ្រីណូ នេះក្នុងចំងាយផ្លូវ ៦០០ គីឡូម៉ែត្រ ។លទ្ធផល
បង្ហាញថា ល្បឿននេះនៅតែតូចជាងល្បឿនពន្លឺ ដដែល ។លោក អាញស្តាញថា មាន
តែល្បឿនពន្លឺទេ ដែលលឿនជាងគេបង្អស់ ដូចនេះ មិនទាន់មានល្ពៀនរបស់ផង់ណា
ដែលលឿនជាងល្បឿនពន្លឺឡើយ ។ លោក ហែន កូយ រំពឹងថា សិស្សគាត់រូបនេះ
ក៏ នឹងក្លាយជាអ្នកប្រាជ្ញ ម្នាក់ដែរទៅថ្ងៃមុខ ។
(ដកស្រង់ពីសម្តីរបស់លោក ហែន វិភាគ)
Subscribe to:
Post Comments (Atom)
No comments:
Write comments