ជាសៀវភៅមួយដែលល្អសម្រាប់សិស្សនិងគ្រូបង្រៀននៅវិទ្យាល័យពីព្រោះវាជួយអ្នកក្នុងការវិភាគនិងពន្យល់បាតុភូតងាយៗមួយចំនួនក្នុងរូបវិទ្យា
Wednesday, July 30, 2014
Tuesday, July 29, 2014
Build a Solar Hydrogen Fuel Cell System
Download
ចំណេះដឹងងាយៗស្តីពី Solar System
ដែលនិស្សិតនៅវិទ្យាល័យគួរយល់ដឹង
ព្រោះនៅបរទេសនិស្សិតគេបានសិក្សាវាតាំងពីវិទ្យាល័យ
ព្រមទាំងខ្ញុំធ្លាប់បានឃើញមានវិញ្ញាសាពិសោធន៏ក្នុងការប្រឡងរូបវិទ្យា
IJSO 2011(South Africa)
ក៍មានអំពី Solar System ផងដែរ

Monday, July 28, 2014
Sunday, July 27, 2014
Physics for the IB Diploma
ជាសៀវភៅមួយដែលអាចជួយពង្រឹងសមត្ថភាពរបស់អ្នកនៅក្នុងការសិក្សារូបវិទ្យា
ព្រោះ 70% នៃសៀវភៅនេះគឺដូចទៅនិងការសិក្សាឆ្នាំទី 1 នៅសកលវិទ្យាល័យ
50% ដូចទៅនិងការសិក្សានៅវិទ្យាល័យ
Friday, July 25, 2014
Thursday, July 24, 2014
Physics Olympics
ជាសៀវភៅមួយដែលល្អកម្ររកបាន
វាជាសៀវភៅគន្លឹះសម្រាប់ដោះស្រាយនិងគូសរូបសម្រាប់
វិភាគបាតុភូតក្នុងលំហាត់
វិភាគបាតុភូតក្នុងលំហាត់
មានសៀវភៅនេះដូចមានជំនួយការដោះស្រាយ
លំហាត់រូបវិទ្យា
លំហាត់រូបវិទ្យា
អរគុណខ្លាំងណាស់ដល់ Thaily oy ដែលបានចែករំលែកវាដល់
other physics lover
other physics lover
Tuesday, July 22, 2014
Thursday, July 17, 2014
លោកឧកញ៉ាបំរុងរដ្ឋ សោ ហឺ
លោកឧកញ៉ាបំរុងរដ្ឋ សោ ហឺ គឺជាជនជាតិចិន ភៀសខ្លួនពីប្រទេសចិន ក្នុងសម័យប្រទេសចិនមានសង្រ្ គាមផ្ទៃក្នុង។ លោកបានមករស់នៅ និងកសាងគ្រួសារមួយ ជាមួយលោកស្រី នេត យ៉ង់ ដែលជាភរិយា។ លោក បានប្រកបរបរ ជាអ្នករត់រ៉ឺម៉កកង់ នៅក្នុងទីរួមខេត្តបាត់ដំបង។ លោកជាមនុស្សម្នាក់ ដែលឧស្សាហ៍ និងព្យាយាមអំណត់អត់ធ្មត់ជាម ួយនឹងការងារប្រើកម្លាំងមួយន េះ។ ដោយសារការព្យាយាម អំណត់ធ្មត់នេះហើយ ទើបលោកអាចទាកទាញ់ម៊ួយជាច្រើ ន ជិះរ៉ឺម៉ករបស់លោក។ ដល់អំឡុងពេលសង្រ្គាមលោកទីពិរ កើតឡើង ខេត្តបាតដំបង ត្រូវបានទាហានជប៉ុន កាត់ចូលទឹកដីថៃ ជាមួយនឹងខេត្តខ្មែរដទៃទៀត។ នាពេលនោះ លោកបានឆ្លៀតឳកាស រកស៊ីរត់ពន្ធក្រណាត់ ពីប្រទេសថៃ ចូលកម្ពុជា។ ដោយសារតែលក់ក្រណាត់នេះហើយ ទើបលោកចំនេញ ប្រាក់ និងមាសជាច្រើន ដែលជួយធ្វើឲ្យជីវភាពរបស់លោក រីកចំរើន និងធូរធារជាងមុន។ បន្ទាប់ពីបញ្ចប់សង្រ្គាម ទឹកដីខេត្តបាត់ដំបង ត្រូវបានបារាំងទាមទារមកកម្ព ុជាវិញ។ លោក សោ ហឺ ក៏ប្រកបរបរថ្មីមួយ ផ្សេងទៀត។ នៅឆ្នាំ១៩៥២ លោកក៏បានចូលរួមជាមួយនឹងសម្ត េច សីហនុ ក្នុងការទាមទារឯករាជ្យដល់កម ្ពុជា នៅខេត្តបាត់ដំបងនេះ។ លោកបានខិតខំគាំទ្រ ទាំងកម្លាំងកាយ និងសំភារៈស្បៀង ដល់អ្នកតស៊ូទាំងឡាយ។ បន្ទាប់ពីកម្ពុជា ទទួលឯករាជ្យពេញបរិបូរណ៍ នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ លោក ក៏បានចាប់ផ្តើម ធ្វើកិច្ចការកសាងជាច្រើន ដើម្បីតបស្នងសងគុណ ដល់អ្នកខេត្តបាត់ដំបង ដែលជាអ្នកមានគុណរបស់លោក។ បើគ្មាន ការគាំទ្រពីអ្នកខេត្តបាត់ដំ បង ទេ នោះលោកក៏មិនអាចមានជីវភាពធូរ ធារ និងទ្រព្យសម្បត្តិស្តុកស្តម បានឡើយ។ លោកបានកសាងស្នាដៃមួយចំនួនដូ ចជា៖ វិទ្យាល័យនេតយ៉ង់ អនុវិទ្យាល័យសោហឺ វត្តកណ្តាល និងស្នាដៃជាច្រើនទៀតក្នុងខេ ត្តបាត់ដំបង។ លោកត្រូូវបាន សម្តេច សីហនុ ដែលជាព្រះប្រមុខរដ្ឋ ប្រទានងារ ជា ឧកញ៉ាបំរុងរដ្ឋ នៃព្រះរាជណាចក្រកម្ពុជា។
អត្តបទដោយ ធិន ឌីម៉ង់៕
-------------------------- -------------------------- -----
អត្តបទដោយ ធិន ឌីម៉ង់៕
--------------------------
Credit : អតីតសិស្សវិទ្យាល័យនេតយ៉ង់
Wednesday, July 16, 2014
Tuesday, July 15, 2014
ទូច សុភក្តិ
កាលពីឆ្នាំ២០១២ កន្លងទៅនេះ យុវជនទូច សុភក្តិ អតីតនិស្សិតនៃវិទ្យាសា្ថនបច្ចេកវិទ្យាកម្ពុជា «តិចណូ» បានទទួលអាហារូបករណ៍ទៅសិក្សាបន្តនៅសាលាជាន់ខ្ពស់របស់ប្រទេសបារាំង ដែលមានឈ្មោះថា «École supérieure de physique et de chimie industrielles de la Ville de Paris» ជាភាសាអង់គ្លេសហៅថា «School of Industrial Physics and Chemistry at Paris» ឬ ESPCI Paris Tech។
ESPCI Paris Tech ជាវិទ្យាស្ថានសិក្សាដ៏សំខាន់មួយសម្រាប់ថ្នាក់អប់រំជាន់ខ្ពស់នៅ បារាំងដែលបង្កើតឡើងក្នុងទីក្រុងប៉ារីស នាឆ្នាំ១៨៨២។ សាលានេះដើរតួនាទីសំខាន់នៅក្នុងការធ្វើជាមជ្ឈមណ្ឌលស្រាវជ្រាវ វិទ្យាស្រ្តល្បីឈ្មោះថ្នាក់អន្តរជាតិមួយ និងត្រូវបានវិស័យឧស្សាហកម្ម ទទួលស្គាល់ថា ជាថ្នាលបណ្តុះគំនិតថ្មីៗ និងសម្បូរបែបជាច្រើន។
ក្នុងប្រវត្តិសាស្រ្តជាងមួយសតវត្សរ៍របស់ ESPCI Paris Tech សាលានេះមានសាស្ត្រាចារ្យ និងកូនសិស្សជាច្រើនដែលត្រូវបានទទួលស្គាល់ថាអ្នកវិទ្យាសាស្ត្រដែល មានគំនិតថ្មីៗ និងច្នៃប្រឌិត។ សិស្ស និងសាស្រ្តាចារ្យល្បីៗ រួមមាន ប្តីប្រពន្ធ Pierre and Marie Curie (Marie Curie ជាអ្នករកឃើញ សារធាតុគីមី Polonium), Paul Langevin (រូបវិទូបារាំងដែលល្បីដោយការរកឃើញ Langevin Equation), Frédéric Joliot-Curie (រូបវិទូបរិមាណូបារាំង), Pierre-Gilles de Gennes, និង Georges Charpak ពួកគេទាំងនេះសុទ្ធតែជាម្ចាស់ពានរង្វាន់ណូបែលខាងការស្រាវជ្រាវ (រូបវិទ្យា និងគីមីវិទ្យា)។
លោក សុភក្តិ បានពោលថា លោកសប្បាយចិត្ត និងមានមោទនភាពដែលប្រឡងជាប់ និងត្រូវបានអនុញ្ញាតឲ្យសិក្សានៅ ESPCI Paris Tech។ លោកថា លោកនិងមិត្តភក្តិម្នាក់ទៀតជាសិស្សខ្មែរដំបូងទៅរៀននៅទីនោះ។
លោកថា៖ «ថ្វីដ្បិតតែសមត្ថភាពរបស់ខ្ញុំមិនខ្លាំងលើសពីនិស្សិតដទៃយ៉ាងណា ក៏ដោយ ក៏អ្វីដែលគ្រូបង្រៀន ខ្ញុំតែងយល់ច្បាស់ហើយដឹងថា ត្រូវប្រើប្រាស់យ៉ាងណានៅខាងក្រៅថ្នាក់»។
ការសិក្សានៅសាលាជាន់ខ្ពស់របស់ប្រទេសបារាំងជាកិត្តិយសរបស់លោក ប៉ុន្តែលោកទទួលស្គាល់ថា ការសិក្សានៅទីនោះមានការលំបាក ពីព្រោះលោករៀនជាមួយនិស្សិតសុទ្ធតែពូកែក្នុងប្រទេសបារាំងដែលទទួល បានការអប់រំយ៉ាងច្រើន និងសម្បូរបែបតាំងពីតូចៗ។
សុភក្តិ បន្តថា ESPCI Paris Tech មួយឆ្នាំគេទទួលសិស្សឲ្យចូលរៀនតែប្រមាណពី៨០ទៅ៩០នាក់ ដែលនិស្សិតអន្ដរជាតិមាន១០ភាគរយប៉ុណ្ណោះក្នុងចំណោមនិស្សិតជនជាតិ បារាំង។ និស្សិតវ័យ២៣ឆ្នាំរូបនេះ បានបន្តថា ដើម្បីចូលរៀននៅទីនោះ និស្សិតម្នាក់ៗត្រូវរៀនត្រៀមពីរឆ្នាំសិន ទើបមានសិទិ្ធប្រឡងចូលរៀនបាន។ ចំពោះនិស្សិតបរទេស ដូចជានិស្សិតមកពីខ្មែរជាដើម មួយជីវិតមានឱកាសប្រឡងបានតែម្តងគត់ បើធ្លាក់ គ្មានឱកាសជាលើកទី២ឡើយ។
លោកបានពន្យល់ថា ការសិក្សានៅសាលាត្រូវចែកចេញជាបីថ្នាក់ផ្សេងៗគ្នា គឺថ្នាក់ម៉ោងមេរៀន ថ្នាក់ម៉ោងកែលំហាត់ និងថ្នាក់កែលំហាត់ដដែល ហើយក្នុងបន្ទប់មាននិស្សិតតែ៤-៥នាក់ប៉ុណ្ណោះ។ លោកបន្តថា លោកត្រូវសិក្សាលំហាត់ អាន រៀនមេរៀន ស្រាវជ្រាវ និងធ្វើរបាយការណ៍យ៉ាងច្រើនសន្ធឹកសន្ធាប់។
ក្រៅពីបទពិសោធថ្មីនៅសាលា និស្សិតខ្មែររូបនេះ បានចែករំលែកពីបទពិសោធជីវិតប្រចាំថ្ងៃថា លោកទម្រាំតែស៊ាំនឹងអាកាសធាតុ និងចំណីអាហារ លោកត្រូវចំណាយពេលប្រាំមួយខែ និងរយៈពេល៨សប្ដាហ៍ទៀតដើម្បីសម្របខ្លួនទៅរស់នៅជាមួយគ្រួសារ ជនជាតិបារាំងដោយស្វែងយល់ពីវប្បធម៌បារាំង និងការរស់នៅរបស់ជនជាតិម្ចាស់ស្រុក។
សុភក្តិ បានបន្តទៀតថា ពេលចូលរៀនដំបូងមានការលំបាកខាងភាសាច្រើន ប៉ុន្តែមិត្តរួមថ្នាក់មានចិត្តល្អណាស់ដែលតែងជួយពន្យល់គាត់ និងប្រឹងអស់ពីលទ្ធភាពក្នុងការជួយពន្យល់រាល់ពេលដែលគាត់ត្រូវការ ជំនួយ។
លោកបានសង្កេតឃើញថា៖ «ជនជាតិបារាំង នៅពេលពួកគេបរិភោគអាហារ ពួកគេតែងទំពាតិចៗ និងដោយស្ងៀមស្ងាត់ ដែលខុសពីប្រជាជនអាស៊ីដែលចូលចិត្តទំពាឮៗ»។
សព្វថ្ងៃ សុភក្តិ កំពុងរៀនក្នុងឆ្នាំទី២ នៅសល់តែមួយឆ្នាំទៀតលោកនឹងទទួលបានសញ្ញាបត្រអនុបណ្ឌិត ដោយលោកបានលើកឡើងពីគោលបំណងថា ទៅថ្ងៃមុខលោកចង់បន្តយកបណ្ឌិតទៀតបើមានសមត្ថភាពគ្រប់គ្រាន់និង ធ្វើការនៅបារាំង២-៣ឆ្នាំមុនពេលត្រឡប់មកខ្មែរវិញ។
លោកបានប្រាប់ឲ្យដឹងថា ក្រោយពេលត្រឡប់មកស្រុកខ្មែរវិញ លោកមានគម្រោងបើកមុខរបររកស៊ីមួយដោយខ្លួនឯង ដោយយកអ្វីដែលលោកបានរៀននៅបារាំងមកធ្វើជាដើមទុន។
លោកថា លោកចង់ដើរប្រមូលអ្នកធ្លាប់រៀននៅបារាំងធ្វើដំណើរចុះតាមបណ្ដា ខេត្តឆ្ងាយៗដែលគ្មានភ្លើងដើម្បីរកវិធីផលិតភ្លើងឲ្យគាត់ ប្រើប្រាស់បាន និងពន្យល់គាត់ឲ្យចេះផលិតដោយខ្លួនឯង។
លោកសង្ឃឹមថា នឹងមានអ្នកចូលរួមនៅពេលគម្រោងចាប់ផ្តើមដើរ៕

(ដកស្រង់ពីភ្នំពេញប៉ុស្តិ៏)
Monday, July 14, 2014
Saturday, July 12, 2014
Friday, July 11, 2014
Wednesday, July 9, 2014
Tuesday, July 8, 2014
Monday, July 7, 2014
ជា សុវណ្ណារាជ
ភ្នំពេញ ៖ សិស្សកម្ពុជាមួយរូបបានទទួលមេដាយពិភពលោកខាងគណិតវិទ្យា តាមរយៈការប្រឡងឆ្លើយនឹងសំណួរតាមអ៊ីនធឺណិត (Internet) កាលពីថ្ងៃទី ៥ ខែ មីនា ២០០៨ ដែលជាថ្ងៃទិវាគណិតវិទ្យាពិភពលោក (World Maths Day) ជាមួយនឹងសញ្ញាប័ត្រចំនួនពីរដែលផ្ដល់ឲ្យដោយគណៈកម្មការមួយដែលមាន ប្រទេសចំនួន១២ ចូលរួម។ នេះគឺជាលើកទី១ ហើយដែលសិស្សកម្ពុជាត្រូវបានគេស្គាល់ជាលើកដំបូងតាមរយៈទង់ជាតិ កម្ពុជាដែលបានគេបង្ហោះតាមអ៊ីនធឺណិតនៅក្នុងពិភពលោក។
នៅក្នុងពិធីផ្ដល់រង្វាន់ដល់សិស្សពូកែទូទាំងប្រទេស ទូទាំងរាជធានីភ្នំពេញនៅក្នុងវិទ្យាល័យអនុវត្តនាព្រឹកថ្ងៃទី ៩ ខែ មិថុនា នេះអ្វីដែលជាការភ្ញាក់ផ្អើលនោះគឺ នៅពេលដែលអ្នកស្រីនាយិកាវិទ្យាល័យអនុវត្ត បានប្រកាសថា រឹតតែពិសេសជាងនេះទៅទៀតនោះគឺនៅថ្ងៃទី ៥ មីនា ២០០៨ នេះសិស្ស ជា សុវណ្ណារាជ រៀនថ្នាក់ទី ១០ «គ» ប្រឡងជាប់លេខ១ បានទទួលមេដាយមាស ផ្នែកគណិតវិទ្យាក្នុងការប្រឡងគណិតវិទ្យាពិភពលោកតាមរយៈ អ៊ីនធឺណិត។
ជា សុវណ្ណារាជ កើតនៅថ្ងៃទី ២២ ខែ មីនា ១៩៩៤ នៅក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ជា សុវណ្ណារាជ ជាកូនទោលក្នុងគ្រួសារដែលមានឪពុកឈ្មោះ ជា សុផល ជាសាស្ត្រាចារ្យបង្រៀននៅសកលវិទ្យាល័យភូមិន្ទភ្នំពេញ និងម្ដាយឈ្មោះ ផល្លី ដា ជាមេផ្ទះ។
រស្មីកម្ពុជាបានជួបដោយផ្ទាល់ជាមួយមាតាបិតារបស់ ជា សុវណ្ណរាជ ដល់លំនៅស្ថានដែលស្ថិតនៅផ្ទះលេខ ១៥៣អឺអង ផ្លូវលេខ ២៤២ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ លោក ជា សុផល ជាមួយនឹងអ្នកស្រី ផល្លី ដា បានស្វាគមន៍យើងដោយរាក់ទាក់ និងស្និទ្ធស្នាល។ នៅក្នុងលំនៅស្ថានដែលមានទំហំតូចល្មម តែមានការរៀបចំប្រកបដោយសណ្ដាប់ធ្នាប់ ម្ចាស់ផ្ទះបានអញ្ជើញយើងអង្គុយនៅលើសាឡុងដោយបង្ហាញនូវសញ្ញាប័ត្រ និងមេដាយមាសកូនប្រុសរបស់លោកដែលទទួលបាន។ នៅពីក្រោយមេដាយមាសនោះមានឆ្លាក់ឈ្មោះជាភាសាអង់គ្លេសដាក់ថា WORLD MATHS DAY នៅពីក្រោមជាបន្តបន្ទាប់ទៀតមានអក្សរ 5 March 2008 ឈ្មោះ sivanreach Chea អក្សរ Mathlatics Home User និងចុងក្រោយមានសរសេរអក្សរថា First Place Cambodia។ នៅផ្នែកខាងមុខនៃមេដាយមានរូបផែនទីពិភពលោកនៅចំកណ្ដាល និងព័ទ្ធជុំវិញដោយទង់ជាតិប្រទេសចំនួន១២។ បន្ទាប់មកគឺសញ្ញាប័ត្រចំនួន២សន្លឹក ដែលមានសរសេរជាអក្សរអង់គ្លេសបញ្ជាក់ឈ្មោះសញ្ជាតិ និងពិន្ទុដែល ជា សុវណ្ណារាជ ទទួលបានដែលមានរហូត១៥៣៨១ ពិន្ទុក្នុងការប្រកួត។
លោក ជា សុផល បានមានប្រសាសន៍ថា លោកពិតជាមានការភ្ញាក់ផ្អើលយ៉ាងនៅពេលដែលភ្នាក់ងារប្រៃសណីយ៍ ប្រគល់កញ្ចប់អីវ៉ាន់ និងបើកមើលឃើញមេដាយមាសជាមួយនឹងសញ្ញាប័ត្រចំនួន២ ដែលមានឈ្មោះកូនប្រុសរបស់លោក។
លោក ជា សុផល បានថ្លែងថា លោកមានមោទនភាពខ្លាំងណាស់ក្នុងនាមឪពុកដែលកូនប្រុសបានទទួលនូវ មេដាយមាសពិភពលោកផ្នែកគណិតវិទ្យា ទោះបីការប្រគល់ឲ្យតាមរយៈការផ្ញើតាមប៉ុស្តិ៍មកឲ្យក៏ដោយ តែនេះគឺជាកិត្តិយស កេរ្តិ៍ឈ្មោះសម្រាប់គ្រួសារលោក ក៏ដូចជាសម្រាប់ជាតិកម្ពុជាទាំងមូលតែម្ដង។
លោក ជា សុផល បានបន្តថា តាមពិតបន្ទាប់ពីប្រឡងបានមួយសប្ដាហ៍រួចមក លោកបានទទួលអ៊ីមែលមួយពីប្រទេសអូស្ត្រាលី អបអរសាទរចំពោះជ័យលាភីដែល សុវណ្ណារាជ ទទួលហើយគេបានផ្ញើឯកសារឲ្យ សុវណ្ណារាជ បំពេញដើម្បីទៅទទួលយកមេដាយនេះនៅប្រទេសអូស្ត្រាលីតែម្ដង។ ក៏ប៉ុន្តែក្រោយមកបានបញ្ជាក់មកវិញជាមួយការសុំទោស ដោយសារ សុវណ្ណារាជ នៅជាកុមារ ដូចនេះការធ្វើដំណើរអាចជួបការលំបាកច្រើនទើបគណៈកម្មការសម្រេចផ្ញើ មេដាយនេះមកឲ្យនៅប្រទេសនីមួយៗវិញ ហើយយើងទើបទទួលកាលពីថ្ងៃទី ២ មិថុនា ២០០៨នេះ។
លោក ជា សុផល បានបន្តថា ដំបូងលោកមិនមានបំណងឲ្យអ្នកផ្សេងដឹងអំពីជ័យលាភីរបស់កូនប្រុស នោះទេ ហើយកូនប្រុសលោកក៏មិនចង់ឲ្យមិត្តភក្ដិរបស់ខ្លួនដឹងដែរ។ ក៏ប៉ុន្តែភរិយារបស់លោក ដោយត្រេកអរជាមួយការខិតខំរបស់កូន និងជ័យលាភីរបស់កូនក៏បានជម្រាបរឿងនេះជូនដល់អ្នកស្រីនាយិកា វិទ្យាល័យអនុវត្តបានដឹង ហើយចំពេលដែលសាលាក៏បានធ្វើពិធីប្រគល់រង្វាន់ជូនសិស្សពូកែនោះ លោកស្រីនាយិកាក៏បានបញ្ចូលឈ្មោះកូនប្រុសលោកទៅក្នុងចំណោមសិស្ស ឆ្នើមប្រចាំសាលា ហើយទទួលបានរង្វាន់លើកទឹកចិត្តជាសម្ភារៈសិក្សាមួយចំនួនផងដែរ។
ជា សុវណ្ណារាជ ដែលមានចរិតសុភាពរាបសា បានប្រាប់ឲ្យដឹងថាពេលទំនេរប្អូនតែងមើលទូរទស្សន៍ប៉ុស្តិ៍ CN ដែលជាប៉ុស្តិ៍គំនូរជីវចល ហើយថ្ងៃមួយប្រទះឃើញសេចក្ដីជូនដំណឹងអំពីការប្រឡងគណិតវិទ្យា ដែលធ្វើឲ្យប្អូនចាប់អារម្មណ៍យ៉ាងខ្លាំងរង់ចាំថ្ងៃនោះមកដល់ គឺនៅថ្ងៃទី ៥ ខែ មីនា ឆ្នាំ ២០០៨ ដែលការប្រឡងមានរយៈ ពេល២ថ្ងៃ ក្នុងរយៈពេល៤៨ម៉ោង។ ក៏ប៉ុន្តែប្អូនប្រឡងបានតែប្រមាណ៨ម៉ោងប៉ុណ្ណោះ ព្រោះជាប់រៀន មានតែម៉ោងទំនេរពេលយប់ប្អូន បានទៅជួលអ៊ីនធឺណិតមួយម៉ោង ១.០០០រៀល នៅក្បែរផ្ទះចូលរួមប្រកួតឆ្លើយជាមួយសំណួរនៅលើអ៊ីនធឺណិត ដែលមួយសំណួរៗមានរយៈ ពេលឆ្លើយតែមួយនាទីប៉ុណ្ណោះ បើឆ្លើយត្រូវ ឬមិនត្រូវគឺវាលោតចេញសំណួរថ្មីទៀត ហើយប្អូនចេះតែព្យាយាមឆ្លើយបានស្ទើរគ្រប់សំណួរដោយប្រើខួរក្បាល គិតយ៉ាងរហ័សជាទីបំផុត។
នៅក្នុងឯកសារដែលភ្ជាប់មកជាមួយមេដាយមាសនោះ បានបង្ហាញឲ្យឃើញថា នៅក្នុងការប្រឡងសិស្សដែលទទួលបានពិន្ទុខ្ពស់ ហើយទទួលបានមេដាយមាសនោះមានចំនួន១០នាក់ហើយអ្នកទទួលបានពាន រង្វាន់ចំនួន ១០០នាក់ ក្រៅពីនេះសិស្សរាប់ពាន់នាក់ទៀតទទួលបានត្រឹមលិខិតបញ្ជាក់ និងលិខិតសរសើរ។
ការប្រឡងនេះមានសិស្សនៅជុំវិញពិភពលោកបានចូលរួម។ នេះជាលើកទីមួយដែលសិស្ស ជា សុវណ្ណារាជ សិស្សនៃប្រទេសកម្ពុជាបានចូលរួមប្រឡងតាមអ៊ីនធឺណិត ហើយទទួលបានមេដាយមាសថែមទៀត។
លោក ជា សុផល បានបន្តថា សុវណ្ណារាជ ជាកូនដ៏ល្អប្រកបដោយគន្លងធម៌ ស្ដាប់បង្គាប់ឪពុក ម្ដាយគោរពចាស់ទុំ ពិសេសនោះគឺគេជាសិស្សល្អដែលទទួលបានការសរសើរពីលោកគ្រូអ្នក គ្រួដោយសារតែគេរៀនពូកែ ជាប់ចំណាត់ថ្នាក់លេខ១ និងលេខ២ជារៀងរាល់ខែ តាំងពីថ្នាក់តូចមកម្ល៉េះ។ មកដល់ពេលនេះគេទទួលបានសញ្ញាប័ត្រ និងលិខិតបញ្ជាក់ការសិក្សាចំនួន១១ ដែលសុទ្ធតែជាជ័យលាភីល្អប្រសើរទាំងផ្នែកភាសាអង់គ្លេស និងកុំព្យូទ័រ។
ការទទួលបានមេដាយមាសរបស់ ជា សុវណ្ណារាជ គួរតែត្រូវបានទទួលការលើកទឹកចិត្តច្រើនជាងនេះបើទោះបីជាការ ប្រឡងតាមអ៊ីនធឺណិតក៏ដោយ តែនោះគឺជាការប្រឡងនៅទូទាំងពិភពលោកដែលមានប្រទេសជាង១០០ចូលរួម និងមានសិស្សរាប់សែននាក់ចូលរួមប្រកួត។ គេសង្ឃឹមថា ក្រសួងអប់រំ និងរដ្ឋាភិបាលប្រាកដជាផ្ដល់នូវការលើកទឹកចិត្តចំពោះ ជា សុវណ្ណារាជ ម្នាក់ប៉ុណ្ណោះ ដែលបានចូលរួមការប្រឡងនេះ៕

Friday, July 4, 2014
Wednesday, July 2, 2014
Subscribe to:
Posts (Atom)